សូមអរគុណ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) (SME Bank) ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា៕
Connect with Samdech Hun Sen :
🌐 Facebook
🌐 Telegram
🌐 TikTok
🌐 Twitter
🌐 YouTube
🌐 Instagram
🌐 Website
Connect with Samdech Hun Sen :
Please open Telegram to view this post
VIEW IN TELEGRAM
❤1.6K👍258
សូមអរគុណ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អុីស្ត មីក្រូ ក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន អ៉ីស្ត គ្រុប ដែលលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា៕
Connect with Samdech Hun Sen :
🌐 Facebook
🌐 Telegram
🌐 TikTok
🌐 Twitter
🌐 YouTube
🌐 Instagram
🌐 Website
Connect with Samdech Hun Sen :
Please open Telegram to view this post
VIEW IN TELEGRAM
❤1.31K👍239
សូមអរគុណ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ និងយោធិនរបួស ១០ លានរៀលនិង/ឬរហូតដល់ ៨០% នៃបំណុលសរុប ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា៕
Connect with Samdech Hun Sen :
🌐 Telegram
🌐 TikTok
🌐 Twitter
🌐 YouTube
🌐 Instagram
🌐 Website
Connect with Samdech Hun Sen :
Please open Telegram to view this post
VIEW IN TELEGRAM
❤1.51K👍243
This media is not supported in your browser
VIEW IN TELEGRAM
តាមពិតខ្ញុំមិនចង់ប្រើប្រាស់ផេកផ្លូវការ
និងពេលវេលាប្រទេសជាតិកំពុងជួបការលំបាកបកស្រាយរឿងនេះទេប៉ុន្តែ
ប្រសិនមិនបកស្រាយនឹងអាចមានការ
ភាន់ច្រឡំកើតឡើង។
ក្មួយស្រីដែលនិយាយក្នុងវីដេអូនេះបាននិយាយថាជាបងប្អូនជីដូនមួយរបស់ហ៊ុន ម៉ាណែតដែលជាកូនប្រុសខ្ញុំ
និងភរិយា។
ម៉ាណែតជាចៅទី៦ខាងឪពុកម្តាយខ្ញុំនិងជាចៅទី៤ខាងឪពុកម្តាយក្មេកខ្ញុំ។
ទោះម៉ាណែតក្លាយជានាយករដ្ឋមន្ត្រី
តែម៉ាណែតគោរពឋានានុក្រមក្នុង
ចំណោមបងប្អូនជីដូនមួយរបស់គេបានល្អណាស់។
ការលើកឡើងរបស់ក្មួយស្រីមិនមែនគ្រាន់តែប៉ះពាល់ដល់ម៉ាណែតទេតែវា
ជាប៉ះពាល់ដល់ខ្ញុំនិងភរិយាដែលបោះបង់ចោលក្មួយបង្កើតដែលពេលនេះក្មួយបង្កើតស្ទើរទាំងអស់កំពុងហៅខ្ញុំនិងភរិយាថាពុកនិងម៉ែ។
អ្វីដែលកាន់តែធ្ងន់ធ្ងរគឺបះពាល់ដល់
កិត្តិយសរបស់ឪពុកម្តាយក្មេកខ្ញុំដែល
ពួកគាត់ប្តីមួយប្រពន្ធមួយតែពេលដែល
ក្មួយនិយាយគឺសំដៅថាឪពុកក្មេកខ្ញុំមានប្រពន្ធពីរប្រពន្ធមួយជាម្តាយភរិយា
ខ្ញុំនិងប្រពន្ធមួយទៀតជាម្តាយរបស់
ក្មួយស្រី។
សូមក្មួយបញ្ឈប់ជាបន្ទាន់នូវការនិយាយបែបនេះបន្តទៀត៕

❤1.54K👍341
Forwarded from Samdech Thipadei Hun Manet, Prime Minister of Cambodia
សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។
នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា អោយនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។
ខ្ញុំសុំយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

❤3.18K👍469
មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំនិងមេបញ្ជាការយោធាចប់
ក៏បើកស្តាប់ការនិយាយឡាយសូរបស់
លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិកអំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី49ភាគរយ(49%)មកនៅត្រឹម19ភាគរយ(19%)។
មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអី
ដែលត្រូវបានលួចថតដោយមនុស្ស៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្ថិភាព។
ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បេីយ។
Connect with Samdech Hun Sen :
🌐 Facebook
🌐 Telegram
🌐 TikTok
🌐 Twitter
🌐 YouTube
🌐 Instagram
🌐 Website
ក៏បើកស្តាប់ការនិយាយឡាយសូរបស់
លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិកអំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី49ភាគរយ(49%)មកនៅត្រឹម19ភាគរយ(19%)។
មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអី
ដែលត្រូវបានលួចថតដោយមនុស្ស៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្ថិភាព។
ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បេីយ។
Connect with Samdech Hun Sen :
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤2.99K👍313
Please open Telegram to view this post
VIEW IN TELEGRAM
❤1.89K👍307