G-Devith
23.3K subscribers
652 photos
74 videos
3 files
240 links
Official G-Devith Telegram Channel
Download Telegram
មូលនិធិអ្នកចម្បាំងឈាមខ្មែរ ‘ KHMER WARRIORS FUND ‘ 🇰🇭

ដោយថ្ងៃនេះបានជួបបងៗនៅទីរួមខេត្តព្រះវិហារដោយខ្ញុំដំណាងអោយបងប្អូនអ្នកគាំទ្រនិង​សប្បុរស​ជនបាននាំនូវស្បៀងអាហារ​ របស់ប្រេីប្រាស់គ្រប់មុខ ព្រមទាំង Sola , តង់ , Computer , ម៉ាសុីន Printer និង ថវិការ ទៅកាន់គោលដៅបីចំនុចនៅជួរមុខ : មុំ៣ អានសេះ និង បុសស្បូវ។
ព្រមទាំងបានសួរសុខទុក្ខនិងប្រគល់ថវិការដល់បងប្អូនដែលសម្រាកព្យាបាលធ្ងន់ស្រាលចំនួន 120នាក់ និង ប្រជារាស្រ្ត៥នាក់ ព្រមទាំងទឹកឧបត្ថម្ភមួយចំនួនដល់មន្ទីពេទ្យ។

ដោយក្តីសាមគ្គីនៃមូលនិធិនេះសូមបងប្អូនដែលបានចូលរួមបានទទួលនូវកុសលផលបុណ្យតាមបច្ច័យរៀងៗខ្លួន បងកងទ័ពយើងគាត់បានផ្តាំមកថាអរគុណដល់បងន្អូនមូលនិធិអ្នកចម្បាំងឈាមខ្មែរដែលបានយកចិត្តទុកដាក់ជាមួយគាត់ គាត់ពិតជាត្រេកអរ និង មានមោទនភាពណាស់។ 🇰🇭

បេសកម្មនឹងបន្តទៀតនៅថ្ងៃស្អែក និង ខានស្អែករហូតដល់អស់ទឹកប្រាក់ 🫡😂
835🥰29💯5👌2
ទៅមុខជានិច្ច​ 🇰🇭
1.1K🥰32👌7💯6🔥4
សតិ ប្រាជ្ញ ស្មារតី 🧠🇰🇭
Please open Telegram to view this post
VIEW IN TELEGRAM
949🥰32👌6
អ្នកចម្បាំងឈាមខ្មែរ ‘ KHMER WARRIORS ‘

ក្នុងរយៈពេលបីថ្ងៃជាប់យេីងបំ​ពេញ​បេសកកម្ម​ដូចជា​:​

1- ស្បៀងមួយឡាន2តោនកន្លះ ( សាច់​ស្ងួត​​ ,​ ស្ករ​គ្រាប់​ ,​ អង្ករ​ ,​ សាប៊ូ​ និង​ របស់របរ​ចាំបាច់​ )​
2- ចុះជួបនិង​ឧបត្តម្ភ​ដល់គ្រួសារ​វីរជន​ពលី​ ៨គ្រួសារ​ និង​ ទាហានអង្គភាពដែលបានចូលរួម​ចំនួន ៥០នាក់។
3- ចុះ​សួរ​សុខទុក្ខ​និង​ឧបត្តម្ភ​ដល់បងប្អូនសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ធំៗចំនួនពីរទីតាំងនៃភូ​មិភាគ​ ឧត្តរ។
4- ឧបត្តម្ភ​ឧបករណ៍​ប្រេីប្រាស់ចាំបាច់ដល់កង​ទ័ព​ដូចជា អាយកូម , សូឡា , ទូរស័ព្ទ​ ,​ Computer ( Laptop ) , ម៉ាសុីន Printer , Tablet , PowerBank , Power Station, និង ឧបករណ៍​ប្រើប្រាស់​ចាំបាច់មួយចំនួន។
5- ឧបត្តម្ភ​គាំទ្រដល់កងទ័ព​បានចំនួន៦​ទិសដៅ​ ភូមិភាគ​ ឧត្តរ​ និង​ ពាយ័ព្យ​។
6- ឧបត្តម្ភ​ទៅកាន់គោលដៅតាក្របី​ អាយកូម​ ១០គ្រឿង​ ,​Power Box ៣គ្រឿង​ ,​ powerbank ១០ដុំ​ ,​ ចង្រ្កានហ្គាស​ ៧​។

​បេសកកម្ម​​ដែលបានសម្រេចខាងលេីនេះ​សូមសម្រេចផលដល់ល្អប្រសេីរ​ដល់​ប្រទេស​ជាតិ​ និង​ បានដល់អ្នកចូលរួម​ឧបត្តម្ភ​គាំទ្រអោយបានដល់នូវសេចក្តីសុខ។ យេីងខ្ញុំជាអ្នកតំណាង​មូលនិធិ​នេះបានខិត​ខំប្រឹងសម្រេចអោយបាន​នូវ​សេចក្ដី​ទុកចិត្ត​ និង​ ការចែករំលែក​បាន​នូវក្តីស្រលាញ់​និង​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​វីរជន​យេីង​។ 🇰🇭

ដោយក្តីគោរពពីខ្ញុំ​ និង​ ភរិយា​ Tep Boprek
763🥰28👌3
សូមជួយគាំទ្រផងបាទ ស្នាដៃកូនខ្មែរផលិតនៅខ្មែរ100%សាប៊ូដុសខ្លួន Atomax.
ចេញលក់ជាផ្លូវការហើយ ចាំអស់រយះពេល 6ខែហើយ សំរាប់គុណភាព នឹង ក្លិនគឺមានតែមួយគ្មាន ពីរ កូនខ្មែរត្រូវតែខ្លាំងគ្រប់វិស័យ អាចកម្ម៉ងបានឥឡូវនេះ 🫶
គុណភាពស្បែកទន់រលោង ក្លិនវិញដូចទឹកអប់ atomaxអ៊ីចឹង ជួយបំបាត់មុនខ្នងទៀតផងបាទ! តម្លៃ 50000រៀល ( 12,50$ ) ♥️
630🥰21💯7👌5
KHMER WARRIORS FUND 🇰🇭

ជុំទីបីនៅឧត្តរមានជ័យ​ ស្បៀង​ពីរតោន​ គ្រឿងហូប។
ឧបករណ៍​ប្រើប្រាស់​ Laptop, printer, tablet , power bank, Sola , ធុងទឹក២០០០លីត្រ​ និង​ គ្រឿងប្រេីប្រាស់ផ្សេងៗជាច្រេីនទៀត។
ថវិការ​មួយចំនួនសម្រាប់​បីតំបន់​ ព្រមទាំងកញ្ចប់ថវិការស្រោមសំបុត្រជួបប្អូនវីរជនឈរជេីងនិងប្រគល់អោយដោយដល់ដៃផ្ទាល់​ 600ស្រោមសំបុត្រ​ (​ ចំនុចរីករាយខ្លាំងបានជូនដោយផ្ទាល់ដៃ​ )​

យើងខ្ញុំជាអ្នកគ្រប់គ្រងមូលនិធិបានប្រើប្រាស់ថវិការបងប្អូនយើងគ្រប់ចំនួន និង ត្រូវគោលការណ៍ព្រមទាំងគោលដៅសូមកុសលបុណ្យបានដល់ម្ចាស់ទឹកប្រាក់គ្រប់ៗគ្នា 🇰🇭

យើងខ្ញុំជឿជាក់និងគោរពវីរភាពដ៏រឹងមាំដល់បងៗកងទ័ពដែលឈរជើង​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​។

ដោយក្តីគោរព​ពី​ ខ្ញុំ​ ងួន​ ចាន់​ដាវីត​ និង​ ភរិយា​ Tep Boprek​ ❤️💛

https://www.facebook.com/share/p/1Fa6Sdr4sX/?mibextid=wwXIfr
201🥰4